ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ផ្តល់ឧបករណ៍តេស្តរហ័សកូវីដ-19 ចំនួន៥៤ប្រអប់តូច ដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកតំបែរ
នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-19 ចំនួន៥៤ប្រអប់តូច ផ្តល់ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោក កាន់ គន់លី ប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តត្បូងឃ្មុំ លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុកតំបែរ លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ លោក រឿង សុខរ៉ាត់ អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកតំបែរ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអមដំណើរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។
ឯកឧត្តម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបញ្ជាក់ថា ថ្វីត្បិតតែ
ឧបករណ៍តេស្តរហ័សកូវីដ-19 ដែលបានយកមកផ្តល់ជូននាពេលនេះមានចំនួនតិចក៏ពិតមែន តែនេះគឺជាការចូលរួមចំណែកជាមួយនឹងការិយាល័យស្រុកប្រតិបត្តិស្រុកតំបែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19។
ប្រភព៖នាយកដ្ឋានព័ត៌មាន